នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី១ ដឹកនាំដោយឯកឧត្តមបណ្ឌិត ប្រធានក្រុម បានជួបប្រជុំក្រុមផ្តោតលើរបៀបវារៈដូចខាងក្រោម៖ ១- ផ្សព្វផ្សាយអំពីសេចក្តីសម្រេច ស្តីអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា និងសេចក្តីសម្រេច ស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុម ២-ការប្រើប្រាស់ថវិកាក្រុម ៣-បញ្ហាផ្សេងៗ
ឯកឧត្តមប្រធានក្រុមបានគោរព និងឱ្យតម្លៃដល់ការបញ្ចេញមតិគ្រប់សមាជិកក្រុមទាំងអស់ ដោយផ្តោតសំខាន់លើការធ្វើការរួមគ្នា ដើម្បីបម្រើប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ ប្រភព៖ នាយកដ្ឋានព័ត៌មាន